អាស្រ័យលើប៊ូតុងមូលដែលអ្នកបានជ្រើសរើស កម្មវិធីនេះបង្ហាញពីសៀគ្វីងាយមួយដែលមានប្រភពតង់ស្យុងឆ្លាស់មួយ រ៉េស៊ីស្តរមួយ (គ្មានអាំងឌុចស្យុង) និងកុងដង់សាទ័រ រឺក៏បូប៊ីនមួយ (គ្មានរេស៊ីស្តង់)។ ជាងនេះទៀត គេថែមនេះឧបករណ៏សម្រាប់វាស់ តង់ស្យុង U (មានពណ៌ខៀវ) និងអាំងតង់ស៊ីតេ I (មានពណ៌ក្រហម) ។
នៅខាងក្រោមរូបសៀគ្វី អ្នកអាចឃើញរូបដ្យាក្រាមវ៉ិចទ័រផាស។ នៅផ្នែកខាងឆ្វេងនៃដ្យាក្រាមវ៉ិចទ័រផាស អ្នកអាចមើលពីផាសលំយោលខណៈ ដែលបង្ហាញចេញពីវ៉ិចទ័រផាសទាំងពីរ (តង់ស្យុងមានពណ៌ខៀវ និងអាំងតង់ស៊ីតេមានពណ៌ក្រហម)។ ចំណោលកែងនៃវ៉ិចទ័រនិមួយៗទៅលើអ័ក្សឈរ ទាក់ទងនឹងតម្លៃខណៈរបស់ U និង I ។ នៅក្រោមខាងស្តាំ រូបភ្ជាប់របស់តង់ស្យុង និងអាំងតង់ស៊ីតេ ធៀបនឹងរយៈពេល មានបង្ហាញក្នុងរូបដ្យាក្រាម។
ប៊ូតុង "កំណត់សារឡើងវិញ" អាចឲ្យសៀគ្វីវិលរកសភាពដើមវិញ។ អ្នកអាចចុចលើប៊ូតុងចាប់ផ្តើម រឺក៏បពា្ឈប់ និងបន្តការសង្កេតដំណើរពិសោធន៏នេះ ជាមួយប៊ូតុងផ្សេងៗ។ ប្រសិនបើអ្នកជ្រើសរើស "ចលនាយឺត" នោះចលនានឹងយឺតដល់ទៅ ៥ដង។
អ្នកអាចដូរតម្លៃប្រេកង់ដែលមានពីមុន តង់ស្យុងអតិបរិមា និងរេស៊ីស្តង់ កាប៉ាស៊ីតេ ឬ អាំងឌុចស្យុង។ កម្មវិធីមានបង្ហាញតម្លៃថ្មីនៃតង់ស្យុងអតិបរិមា៕
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/accircuit_kh.htm
© Walter Fendt, June 13, 1998
Last modification: August 18, 2010