នៅក្នុងឆ្នាំ ១៩១៣ រូបវិទូជនជាតិដាណឺម៉ាកម្នាក់ឈ្មោះ នាល ប៊រ(១៨៨៥-១៩៦២) បានរៀបចំពន្យល់ពីស្ប៉ិចអាតូមអ៊ីដ្រូសែនដោយពិពណ៌នាបន្ថែមទៀតលើការអធិប្បាយរបស់លោក រូដឺហ្វត ស្តីពីអាតូមនោះ។ នៅក្នុងគម្រូនោះ អេឡិចត្រុងដែលមានបន្ទុកអវិជ្ជមានវិលជុំវិញអាតូមដែលមានបន្ទុកវិជ្ជមានដោយសារតែកម្លាំងទំនាញអេឡិចត្រូស្តាទិចផ្អែកលើច្បាប់គូឡុំ។ .
ប៉ុន្តែអេឡិចត្រុងនោះអាចចាត់ទុកមិនត្រឹមតែជាភាគលិ្អតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា រលក ឌឹ ប្រុកលី (រលកនៃរូបធាតុ)ដែលរំខានដល់ខ្លួនវា។ គន្លងគឺនៅតែថេរដដែល ប្រសិនបើវាជួបនូវល័ក្ខខ័ណ្ឌរលកជញ្រ្ចាំ:ជុំនៃរង្វង់ត្រូវជាពហុគុណគត់នៃជំហានរលក។ ផលវិបាកនោះគឺថាមានតែតម្លៃពិសេសនៃកាំ និងថាមពលត្រូវបានអនុញ្ញាតិ។ ឧបសម្ព័នគណិតវិទ្យាពន្យល់ពីការគណនាតម្លៃទាំងនេះ
អាស្រ័យដោយអេឡិចត្រូឌីណាមិចដែលនាំនូវសំទុះចូលផ្ចិតទៅលើគន្លងរង្វង់នោះ បន្ទុកគួរតែបញ្ចេញនូវរលកអេឡិចត្រូម៉ាញេទិចបន្តបន្ទាប់។ ដូច្នេះដោយសារតែបាត់បង់នូវថាមពលអេឡិចត្រុងគួរតែវិលជាលក្ខណៈស្ពៀរនៅក្នុងណ្វៃយូយ៉ាងរហ័ស។ ផ្ទុយទៅវិញ អេឡិចត្រុងនៅក្នុងទ្រឹស្តីប៊រ មិនបញ្ចេញថាមពលឡើយ។ ដរាបណាថាមពលរបស់វាមានតម្លៃមួយក្នុងចំណោមតំលៃដែលបានរៀបរាប់ខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយអេឡិចត្រុងដែលមិនមាននៅក្នុងថាមពលទាបបំផុត (n=1).អាចធ្វើអោយមានការប្រែប្រួលជាយថាហេតុទៅរកភាពទាបជាងហើយបញ្ចេញថាមពលផ្សេងៗគ្នា ក្នុងចលនាហ្វូតុង (ភាគល្អិតនៃពន្លឺ) ។ ដោយសារតែគណនាជំហានរលកនែជំហ៊ានរលកដែលមានទៅតាមនោះ អ្នកនឹងទទួលលទ្ធផលដូចគ្នានៅពេលវាស់បន្ទាត់ស្បិចអ៊ីដ្រូសែន។
អ្នកមិនត្រូវប្រកាន់យកគំនិតអេឡិចត្រុងទេដែលដើរតាមគន្លងជុំវិញអាតូមនៃណ្វៃយ៉ូចំពោះសកម្មភាពជាក់ស្តែងទ្រឹស្តីអាតូមអ៊ីដ្រូសែនរបស់លោកបរ័គ្រាន់តែជាជំហានមធ្យមមួយទៅលើមធ្យោបាយទៅកាន់ទ្រឹស្តីដ៏ច្បាស់លាស់មួយនៃរចនាសម្ពន្ធ័អាតូមដែលធ្វើអោយមានលទ្ធភាពដោយេមេកានិចកង់តូម និងអេឡិចត្រូឌីណាមិច កង់តូម
កម្មវិធីនេះបង្ហាញពីអាតូមអ៊ីដ្រូសែនដោយយោងទៅលើគំរូភាគល្អិត រឺរលក ។ អ្នកអាចជ្រើសររើសចំនួនកង់តូម (n) ។ផ្នែកខាងស្តាំនៃក្រាភិចនេះបង្ហាញនូវកំរិតថាមពលរបស់អាតូម។ ខាងក្រោមផ្នែកខាងស្តាំ អ្នកអាចអានកាំគន្លង r និងថាមពលសរុប E ។
ប្រសិនបើអ្នកព្យាយាមកំណត់កាំគន្លង ដោយទាញកូនកណ្តុរខាងឆ្វេងអោយជាប់ នោះវានឹងធ្វើឲ្យមានអតុល្យភាពដោយការជ្រើស"គម្រូរលក" ។ ខ្សែរលកពណ៌ខៀវដែលតំណាងអោយរលក ឌឹ ប្រុកលី ខ្សែនោះនឹងមិននៅគ្រប់ករណីព្រមទាំងមិននៅជិតស្ទើរគ្រប់ករណី ប្រសិនបើបរិមាត្ររង្វង់integer multipleនៃជំហានរលក(ពណ៌ខៀវ)
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/bohrh_kh.htm
© Walter Fendt, May 30, 1999
Last modification: August 18, 2010