កម្មវិធីនេះ បង្ហាញពីពិសោធន៏ងាយមួយស្តីអំពី "កម្លាំងដំណោលនៅក្នុងអង្គធាតុរាវ" ។ ដុំអង្គធាតុដែលព្យួរជាប់នឹងជញ្ជីងរ៉ឺស័រនោះត្រូវជ្រលក់ ទៅក្នុងធុងនៃអង្គធាតុរាវ ។ កម្លាំងវាស់ដែលស្មើទៅនឹងផលសងរវាងដំណោល និងទម្ងន់នោះបានថយចុះ ។
អ្នកអាចដូរ (មានការកំណត់ជាក់លាក់) តម្លៃលេខមុនដែលមានស្រាប់របស់ ផ្ទៃបាត កំពស់ និងម៉ាសមាឌបាន ដោយប្រើផ្ទាំងការងារពណ៌បៃតង។ បន្ទាប់ពីអ្នកចុចពាក្យ "ចូល" ហើយ ពេលនោះកម្មវិធីនឹងបង្ហាញតម្លៃថ្មីរបស់ ជំរៅ ផ្ទៃញែក ដំណោល ទម្ងន់ និង កម្លាំងវាស់។ សំទុះទំនាញនៃ g = 9.81 m/s2 បានកំណត់ទុកមុនស្រាប់។
ប្រសិនបើអ្នកឃើញពាក្យ "ហួសកំរិតអតិបរិមា!" (អក្សរពណ៌ក្រហម) អ្នកត្រូវជ្រើសរើសកម្រិតគណនាឲ្យសមល្មម។
| គោលការណ៏អាកស៊ីម៉ែត ៖ ដំណោលមានទហំស្មើនឹងទម្ងន់នៃអង្គធាតុរាវរឺឧស្ម័នដែលញែកចេញ។ |
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/buoyforce_kh.htm
© Walter Fendt, April 19, 1998
Last modification: August 17, 2010