តាមច្បាប់ទី១ញូតុន ល្បឿននៃវត្ថុដែលកំពុងមានចលនា និងទិសចលនារបស់វា នៅថេរដដែល (ច្បាប់និចលភាព) កាលណាមិនមានកំលាំងណាមួយមានអំពើទៅលើវា។ ក្នុងស្ថានភាពនៃចលនាវង់ គឺខុសប្លែកពីពំនោលខាងលើ។ ករណីនេះ មានកំលាំងមួយដែលហៅថាកំលាំងចូលផ្ចិត វាមានទឹសតម្រង់រកអក្ស័រង្វិល។ ទ្រឹស្តីបទការ៉ូសែល បង្ហាញពីកម្លាំងនេះ។
ប្រសិនបើអ្នកជ្រើសរើសប៊ូតុងមូលទី២ ក្នុងចំណោមប៊ូតុងទាំង៤ នៅខាងស្តាំផ្នែកខាងលើ ពេលនោះ ព្រួញវ៉ិចទ័រនៃកម្លាំងបញ្ចេញនឹងលេចចេញជាគំនូសតាង សម្រាប់ម៉ាសប៉ោលទាំង៨ ។ ក្នុងនោះទម្ងន់ មានពណ៏ខ្មៅ កម្លាំងនោះឯង ត្រូវបញ្ចេញដោយតំណឹងខ្សែពណ៌ខៀវ។ បង្គុំវ៉ិចទ័រទាំងនេះ ធ្វើអោយកើតមាន កម្លាំងផ្គួប (ពណ៌ក្រហម) ដូចទៅនឹងកម្លាំងចូលផ្ចិតដែលមានទិសចូលតម្រង់រកអ័ក្សរង្វិល។
ដំណើរពិសោធន៏ នៃទ្រឹស្តីបទការ៉ូសែលនេះ (មានព្រួញបង្ហាញពីកម្លាំង ឬគ្មានព្រួញ) មានបង្ហាញគំនូសតាងវិមាត្រពីរ របស់វ៉ិចទរ័កំលាំង និងតំលៃលេខសំខាន់ៗរបស់ចលនាវង់។
ប្រសិនបើអ្នកចង់អង្កេតពីព្រួញកម្លាំងពិតនោះ អ្នកអាចបញ្ឈប់រង្វិលបាន ដោយប្រើប៊ូតុង "ផ្អាក / បន្ត" រឺក៏ធ្វើឲ្យយឺត១០ដង ដោយចុចលើ "ចលនា យឺត"។ អ្នកអាចកំណត់អង្គផ្លាស់ប្តូរ (ប៉ារ៉ាម៉ែត) ក្នុងកម្រិតជាក់លាក់ណាមួយ (កុំភ្លេចចុចលើពាក្យ "Enter" !) ផង។
*សំគាល់ ៖ ពិសោធន៏នេះបង្ហាញពីចលនាវង់ដោយល្បឿនមុំថេរ។ នៅខណៈពេលដែលប៉ោលទាំងនោះមានសំទុះកាន់ តែថយទៅៗ ដំណើរការបន្តបន្ទាប់មិនចាត់ទុកឡើយ ។ កម្លាំងទប់នៃខ្យល់អាចចោលបាន៕
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/carousel_kh.htm
© Walter Fendt, March 10, 1999
Last modification: August 17, 2010