ប៉ោលពីរ​ផ្គូ​គ្នា​

កម្មវិធី​នេះ បង្ហាញ​ពី​ពិសោធ​ន៏​​ដែល​មាន​ប៉ោល​ពីរ​ចង​ភ្ជាប់​គ្នា​ដោយរឺស័រទាញ​ថេរ​តូច​មួយ (ភ្ជាប់​រឺស័រ​ដោយ​ធូរ​)។ ចំពោះ​ប្រ​ពន័្ធ​នេះ​​​ វា​​ជា​លក្ខណៈ​មួយ​ដែល​ថា​ថាម​ពល​នៃ​ការ​យោល​មាន​ចលនា​ជា​អចិន្រ្តៃ​យ៏ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ទៀត។​ ​

ផ្ទាំង​ពាក្យ​ "កំណត់​សារ​ដើម​" បង្ហាញ​លោក​អ្នក​នូវប្រព័ន្ធទៅ​រក​ទី​តាំង​ចាប់​ផ្តើម​។ អ្នក​អាច​ចាប់​ផ្តើម​ ឬក៏​បញ្ឈប់​ និង​បន្ត​​ពិសោ​ធ​ន៏នេះ​បាន​ជាមួយ​នឹង​ផ្ទាំង​ដទៃ​ទៀត​។ ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​ពាក្យ​ "ចលនា​ យឺត​" ចលនា​នឹង​យឺត​ជាង​ ១០​ ដង​ ។ អ្នក​មាន​លទ្ធ​ភាព​ប្តូរ​ទីតាំង​ចាប់​ផ្តើម​របស់​ប៉ោល​ទាំង​ពីរ​ដោយ​ប្រើ​ប្រាស់​ផ្ទាំង​ការងារ​នោះ​។​ មុំវិជ្ជមាន​ (អវិជ្ជមាន​)មាន​ន័យ​​ថា​ការពន្លូត​ទៅ​កាន់​ផ្នែក​ខាង​ស្តាំ​ (ខាង​ឆ្វេង​)​

អ្នក​អាច​ឲ្យ​​ប៉ោល​ទាំង​ពីររត់​ចុះ​ឡើង​​ប្រព័ន្ធ​នេះ​ដូច​ខាង​ក្រោម​​ ៖​

ប្រសិន​បើ​អ្នក​បញ្ចូល​លេខ 0° ទៅ​ក្នុង​ផ្ទាំង​ការ​ងារ​ណា​មួយ​ នោះ​ថាម​ពល​ទាំង​អស់នៃ​លំយោលនឹង​បញ្ជូន​ទៅ​កាន់​ប៉ោល​មួយទៀត​​។ ប៉ោល​ដែល​មាន​ទីតាំង​នៅ​ចំ​កណ្តាល​លើក​ដំបូង​នោះ ​យោល​ដោយ​មាន​អំព្លីទុត​កើន​ជានិច្ច នៅ​ខណៈ​ដែល​អំ​ព្លីទុតប៉ោល​ដទៃ​ទៀត​កាន់​តែ​ថយ​ចុះ​​។ បន្ទាប់​ពី​ពេល​ខ្លះ មានការ​កើត​ឡើង​ដោយ​ប៉ោល​ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​យោល ដែល​ផ្ទុយ​ទៅ​វិញ​ ប៉ោល​ដទៃ​ទៀត​ឈប់​នៅ​ទីតាំងពាក់កណ្តាលនៅ​ពេល​នោះ​ដែរ។​ បន្ទាប់ពី​នោះ​មក​ដំណើរ​នេះ​កើត​មាន​ឡើង​ម្តង​ទៀត​​ដែល​ត្រឡប់​ចុះ​ឡើង​ម្តងហើយ​ម្តង​ទៀត។​ ​​​​

 

 
Physics
កម្មវិធីរូបវិទ្យា

URL: http://www.walter-fendt.de/ph14kh/cpendula_kh.htm
© Walter Fendt, July 5, 1998
Last modification: August 18, 2010