មានពិសោធន៏ងាយមួយ ស្តីអំពីលំនឹងរបស់កម្លាំងទាំងបី។ ទម្ងន់ត្រូវបានចងព្យួរនឹងខ្សែពួរបីជាប់គ្នា ។ មានខ្សែពួរពីររត់នៅលើរ៉កដោយមិនរងការកកិត។ កំលាំងទាំងបីមានអំពើត្រង់ចំណង (ព្រួញពណ៌) ដែលមានលំនឹង។
អ្នកអាចសសេរកំលាំងទាំងឡាយចាប់ពី១N ដល់ ១០ N ទៅក្នុងផ្ទាំងអត្ថបទ (កុំភ្លេចចុច"ចូល" !)។ ចូរកត់សំគាល់ថាកំលាំងនិមួយៗត្រូវតូចជាងកំលាំងសរុបរបស់កំលាំងពីដទៃទៀត។ អ្នកអាចមានលទ្ធភាពកំនត់ទីតាំងរ៉ទាំងពីរដោយទាញកូនកណ្តុរ។ ប្រលេឡូក្រាមនៃកំលាំងទាំងនោះដែលមានទិសដៅខាងលើឆ្វេង និងខាងលើស្តាំ (ក្រហមបន្ទាប់មកខៀវ) ប្រលេឡូក្រាមនោះនឹងត្រូវបានគូ ប្រសិនបើអ្នកជ្រើសរើសនូវជំរើសដែលឆើ្លយតបតាមនោះ។ នៅខាងក្រោមស្តាំ អ្នកអាចអានមុំនៃកំលាំងទាំងពីរនេះដែលធៀបនឹងទិសឈរ ។
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/equilibrium_kh.htm
© Walter Fendt, March 11, 2000
Last modification: August 17, 2010