ជនិតា​

កម្មវិធី​នេះបង្ហាញ​ពី​​រូប​មួយផ្នែកដែល​​សំ​ខាន់​ជាង​គេ​បំ​ផុតរបស់​ជនិតា ​​​ដើម្បី​ងាយ​ស្រួល​មើល​​​ច្បាស់​ជាង​មុន​។​ ជំនួស​អោយអាមាតួដែល​មានរបុំវិល និង​ណៃ្វយ៉ូ​ដែក​នោះ​ គឺមាន​តែស៊ុមអង្គធាតុ​ចំលងដែល​មា​នរាង​​ចតុ​កោណកែងប៉ុណ្ណោះ​។​ ចំពោះអក្ស័​ដែល​ស៊ុមវិល​​លើនោះ​ អាច​ចោលបាន​។

ប៊ូតុង​មូល​នៅ​ជ្រុង​ស្តាំ​ខាង​លើ អាច​អោយ​អ្នកជ្រើសរើស​ជនិតា​ចរន្តឆ្លាស់​ (​ដោយ​គ្មាន​ប្រដាប់បន្ត​ចរន្ត​អគ្គីសនី​​ commutator​)​ ឬ ចរន្តជាប់ (មាន​ប្រដាប់​បន្តចរន្តអគ្គីសនី) ។ អ្នក​អាច​​ប្តូរ​ទិស​ដៅរង្វិល ​ដោយប្រើ​ប៊ូតុងដែល​​ត្រូវគ្នា​នឹង​ទិស​ដៅ​។​​ ​អ្នកអាចទាញ​របារផ្តេករអិលចុះ​ឡើង ទៅតាមការ​កំណត់​ល្បឿន​លឿន​ ឬយឺត។​​​​ អ្នកអាច​បញ្ឈប់​ ហើយ​អាចបន្ត​​ពិសោធន៏នេះ ​តាមរយៈ​​ផ្ទាំង​ពាក្យ​​ "ផ្អាក​ / បន្ត​ទៀត​"។ ​ទោះ​​យ៉ាង​ណា​​​ មិន មា​នន័យ​​ថា​​​ជាការបញ្ឈ​ប់​ចលនាទេ ​ករណី​នេះ​ ផល​សង​ប៉ូ​តង់​ស្យែលអាំងឌី​នឹង​ខិតទៅរក​សូ​ន្យ។

ព្រួញ​ខ្មៅ​ពីរ ​បង្ហា​ញ​អំពី​ទិស​ដៅខណៈ។ អ្នក​អាចចំណាំ​ខ្សែ​ដែន​​ម៉ា​ញេទិច​ដែល​មា​នពណ៌​ខៀវ​​ (ខ្សែ​ដែន​​ម៉ា​ញេ​ទិច​ ត្រូវ​បាន​តភ្ជាប់​ពី​​ប៉ូលខាង​ជើងមាន​លាប​ព​ណ៌​ក្រ​ហម ទៅ​កាន់​ប៉ូលខាង​ត្បូង​​​​មាន​លាប​ពណ៌​បៃតង​ ​​)​​ ។​ ព្រួញ​ពណ៌ក្រ​ហម​តំណាង​ឲ្យទិស​ដៅ​នៃ​ចរន្ត​អាំងឌី្វ (ទិស​ដៅ​សន្មត​នៃ​ចរន្ត) ។

 

 
Physics
កម្មវិធីរូបវិទ្យា

URL: http://www.walter-fendt.de/ph14kh/generator_kh.htm
© Walter Fendt, May 8, 1998
Last modification: August 18, 2010

Thanks to Mr. Jürgen Giesen and Mr. Teun Koops for their valuable suggestions!