ដំណើរការពិសោធន៏នេះបង្ហាញពីសម្ពាធសន្ទនីយស្តាទិច នៃអង្គធាតុរាវដែលត្រូវបានវាស់ជាមួយឧបករណ៏បំពង់ម៉ាណូម៉ែតមានរាងជាអក្សរ U ។ នៅផ្នែកខាងលើនៃថតពណ៌ក្រហម មានបំពង់តូចមួយដែលមានរាងមិនធម្មតាតិច រឺច្រើននោះអាស្រ័យលើសម្ពាធនោះឯង។ ដូច្នេះសម្ពាខ្យល់ដែលនៅក្នុងបំពង់ភ្ជាប់មានពណ៌ផ្កាឈូកនោះកើនឡើងដែលអង្គធាតុរាវលិចនៅក្នុងនៅផ្នែកចខាងឆ្វេងនៃបំពង់រាងអក្សរ U ហើយងើបឡើងវិញនៅផ្នែកខាងស្តាំ។ ការធាក់ចេញននៃកំរិតអង្គធាតុរាវនេះវាស់នូវសម្ពាធសន្ទនីយស្តាទិច។
កំណត់ចំណាំ ១ : សន្មតថាអង្គធាតុរាវនៅក្នុងបំពង់រាងអក្សរ U និងនៅក្នុងធុងមានដូចគ្នា
កំណត់ចំណាំ ២ : កត់សំគាល់ថាមានតែសម្ពាធសន្ទនីយស្តាទិច នៃអង្គធាតុរាវប៉ុណ្ណោះដែលចុះបញ្ជី មិនមែនសម្ពាធនៃខ្យល់ទេ។
ចំណោទនៃការពិសោធនេះគឺជាទំនាក់ទំនងរវាងសម្ពាធសន្ទនីយស្តាទិច និងជម្រៅ។ អ្នកអាចលើកឡើង រឺក៏ដាក់ចុះឧបករណ៏ម៉ាណូម៉ែតដោយការទាញកូនកណ្តុរ។ នៅផ្នែកខាងស្តាំ អ្នកអាចមានលទ្ធភាពជ្រើសរើសប្រភេទអង្គធាតុរាវជាច្រើន។ បន្ថែមជាងនេះទៅទៀត អ្នកអាចសរសេរអំពីតំលៃនៃម៉ាសមាឌ និងជម្រៅដោយផ្ទាល់ទៅក្នុងផ្ទាំងការងារ។ នៅខាងស្តាំផ្នែកខាងក្រោមកម្មវិធីនឹងបង្ហាញសម្ពាធសន្ទនីយស្តាទិចដែលបានវាស់ (គិតជា hPaហិចតូប៉ាស្កាល់)
{1 hPa = 1 ហិចតូប៉ាស្កាល់ = 100 Pa(ប៉ាស្កាល់) = 100 N/m2ញូតុន/ម៉ែតការេ}
អ្នកអាចឃើញសម្ពាធសន្ទនីយស្តាទិច នៃទឹកកើនឡើងត្រឹមប្រហែល ១ ហិចតូប៉ាស្កាល់សំរាប់ជំរៅ គិតជាសង់ទីម៉ែតនិមួយៗ ។
រូបមន្តខាងក្រោមនេះគឺមានភាពទូទៅជាង ៖
| p = g ρ h |
p ... សម្ពាធសន្ទនីយស្តាទិច នៃអង្គធាតុរាវ
g ... សំទុះទំនាញ
ρ ... ម៉ាសមាឌនៃអង្គធាតុរាវ
h ... ជម្រៅ
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/hydrostpr_kh.htm
© Walter Fendt, February 3, 1999
Last modification: August 17, 2010