ច្បាប់​ទី​១​ កេព្លែ

គន្លង​នៃ​ភព​មា​នស​ណ្ឋាន​ជាអ្វី​? តារាវិទូ​ចាប់​ពី​លោក​ Ptolemy រហូត​ដល់​លោក​ Copernicus​ មានចម្លើយ​ច្បាស់​លាស់​ (ប៉ុន្តែ​ខុស) ចំពោះ​សំណួរ​នេះ​ ។ ភព​ធ្វើ​ចលនា​រាង​ជា​រង្វង់​ ឬ​ ​ប្រ​ហាក់​ប្រ​ហែល​នោះ​ នៅ​លើ​គន្លងមួយដែល​បាន​បកស្រាយ​ដោយ​តម្រួត​​នៃ​បម្លាស់ទី​ជា​រង្វង់។ ​​លោក Johannes Kepler ​បាន​​ច្រាន​​ចោល​នូវគំនិតយល់​ខុសនេះ​ នៅ​ក្នុង​​ឆ្នាំ​ ១៦០៩។ បន្ទាប់​ពី​គាត់​បាន​វិភាគ​​​​ទិន្នន័យ​ការ​អង្កេត​ដ៏​សុក្រិត និង​មាន​លក្ខណៈ​ទូលំទូលាយមួយ​​ដែលមាន​ឈ្មោះ​ថា​ Tycho Brahe នោះមក​ គាត់​បាន​រក​ឃើញ​ថា ​គន្ល​ង​របស់​ភព​មាន​រាង​​អេលីប។​​ ចំណុច​ទាំង​ឡាយ​ដែល​នៅលើ​អេ​លីប​នោះ កំណត់​ដោយ​ធន​ធាន​ដែល​ចម្ងាយ​សរុប​របស់​វា​ទៅ​កាន់​​ ផ្ចិត នោះ​មាន​លក្ខណៈ​ថេរ។​

ច្បាប់​ទី ១​ កេព្លែ​មាន​​បម្លាស់​​ទី​ភព​មិន​មាន​ការ​រំខានគឺ​​៖
គន្លង​នៃ​ភព​និមួយ​ៗ​មានរាងជា​អេ​លីប​ ហើយ​មាន​កំណុំ​​មួយ​ស្ថិត​នៅ​ត្រង់​ផ្ចិត​ព្រះ​​អា​​ទិត្យ​​។​

កម្ម​វិធី​ខាង​ក្រោម​​នឹង​បង្ហាញ​ពី​ច្បាប់​នេះ​។ ចំពោះ​រូបភាព​ភព (ពណ៌​ខៀវ​)​ អ្នក​អាចចាប់​កៀស​ចេញបាន​ ដោយ​សង្កត់​ប៊ូតុង​កូនកណ្តុរ​ទៅតាម​គន្លង​របស់​វា​ជុំ​វិញព្រ​អាទិត្យ (មាន​ពណ៌​ក្រហម​)។ នៅ​ផ្នែក​លើ​ខាង​ស្តាំ​នៃ​ផ្ទាំង​ពណ៌​ខៀវ​ អ្នក​អា​ចជ្រើស​រើស​ភព​ណា​មួយ​ ក្នុង​ ចំណោមភពទាំង​៩​ ដោយស​ង្កត់​កូន​កណ្តុរ​នៅលើ​គន្លង​ជុំ​វិញ​ព្រះ​អាទិត្យ(ពណ៌​ក្រហម​​​របស់​វា​)​។ ចូរ​ជ្រើស​រើ​ស​ភពណាមួយ​ ឬ​ផ្កាយ​ដុះ​កន្ទុយឈ្មោះហាលី​។​​ ជាង​នេះ​ទៅ​ទៀត​ អ្នក​អាច​អង្កេត​តាម​ដានគន្លង​អង្គ​ធាតុ​រណប​ ដោយ​ចូល​ទៅ​កាន់កន្លះ​អក្ស័​ធំ​​ និង​ តម្លៃអ៊ិចសង់​ទ្រីស៊ីតេ​​​​ (តិច​ជាង​ 1)។ កម្ម​វិធី​នឹង​គណនា​ប្រវែង​កន្លះ​អ័ក្សតូច​ ​ ​ចម្ងាយ​អតិ​បរមា​ ចម្ងាយអប្បបរមា និង​ចម្ងាយ​ខណៈ​​ពី​ព្រះអាទិត្យ​​។​ ប្រវែង​នេះ​ត្រូវ​គិត​តាម. ខ្នាត​តារាសាស្រ្ត ​​ហៅ​ថាកាត់ ​(AU)។ 1 AU = 1.49597870 x 1011 m តាង​ឲ្យ​​ចម្ងាយ​ចរ​មធ្យម​រវាង​ ផែនដី​ និងព្រះ​អា​ទិត្យ​។ នៅ​ខាង​ស្តាំ​ផ្នែក​ខាង​ក្រោម​ អ្នក​អាចកំណត់​ គន្លង​អេលីប​ អ័ក្សអេលីប​​ភ្ជាប់​ខ្សែ​រវាងអង្គធាតុ​រណប ទៅកាន់​កំណុំ​​បន្ត​បន្ទាប់ ​(F និង F') ដោយ​​មាន​បង្ហាញ​ជា​គំនូស​តាង។

 

 
Physics
កម្មវិធីរូបវិទ្យា

URL: http://www.walter-fendt.de/ph14kh/keplerlaw1_kh.htm
© Walter Fendt, March 25, 2000
Last modification: August 17, 2010