តើនៅត្រង់ចំណុចណានៃគន្លងរាងអេលីបរបស់ភព ដែលដាក់ទីតាំងនៅខណៈពេលមួយ? នៅក្នុងឆ្នាំ ១៦០៩ លោក យ៉ូហាន កេព្លែរ Johannes Kepler អាចឆ្លើយសំណួរនេះបានតាមច្បាប់ងាយមួយដូចខាងក្រោម៖
|
ច្បាប់ទី២ កេព្លែរនៃបម្លាស់ទីភពដែលមិនមានការរំខាន៖ បន្ទាត់ដែលភ្ជាប់ភពទៅនឹងព្រះអាទិត្យ ឆ្លងកាត់ផ្ទៃស្មើៗគ្នាក្នុងចន្លោះពេលស្មើគ្នាដែរ។ |
ច្បាប់នេះនឹងបង្ហាញដោយការអនុវត្តតាមកុំព្យូទ័រ។ នៅខាងលើស្តាំនៃផ្ទាំងការងារ មានរបាយបញ្ជីមួយដែលអាចឲ្យអ្នកជ្រើសរើសភពណាមួយក្នុងចំណោមភពទាំង៩ ឬក៏ផ្កាយដុះកន្ទុយហាលី។ ជាងនេះទៅទៀតអ្នកអាចកំណត់គន្លងនៃវត្ថុក្នុងអវកាស ដោយចូលទៅកាន់កន្លះអក្ស័ធំ និងតម្លៃអ៊ិចសង់ទ្រីស៊ីតេរបស់វា(កុំភ្លេចចុច "Enter" !)។ អ្នកអាចបញ្ឈប់ និងចាប់ផ្តើមពិសោធបម្លាស់ទីភពម្តងទៀត ដោយប្រើប៊ូតុង"ផ្អាក / បន្តទៀត" ឬធ្វើអោយវាយឺតជាងនេះ។ ប្រសិនបើអ្នកជ្រើសរើស "ផ្នែក" កម្មវិធីនឹងបង្ហាញបំណែកផ្ទៃស្មើចំនួនពីរ និងមាននាឡិកាពីរដែលអ្នកអាចអានបាននៅពេលភពឆ្លងកាត់បំណែកទាំងនេះ(បញ្ជាក់ដោយរយៈគន្លង T)។ អ្នកអាចពង្រីក ឬបង្រួមបំណែកទាំងនេះ ដោយចុចហើយទាញរបាររអិលមួយដែលមាននៅលើផ្ទាំងពណ៌បៃតងនោះ ឬអាចប្តូរទីតាំងបំណែកទាំងនេះ ដោយចុចឲ្យចំលើបំណែកទាំងនោះរួញទាញចុះឡើងតាមតម្រូវការ។ វ៉ិចទ័រល្បឿនផ្កាយដុះកន្ទុយ ឬភពនឹងមានបង្ហាញជុន។ នៅខាងក្រោមផ្នែកខាងស្តាំនៃផ្ទាំងការងារ កម្មវិធីផ្តល់មានផ្តល់ព័ត៌មានស្តីអំពីចម្ងាយពីព្រះអាទិត្យ (គិតជាខ្នាតតារាសាស្រ្ត; 1 AU = 1.49597870 x 1011 m) និងល្បឿនគិតជា km/s)៕
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/keplerlaw2_kh.htm
© Walter Fendt, April 4, 2000
Last modification: August 17, 2010