អ្នកអាចអង្កេតដែនម៉ាញេទិចមេដែកបានតាមរយៈ ម្ជុលត្រីវិស័យ។ ប៉ូលម៉ាញេទិចទាំងពីរ និងមុខម្ជុលត្រីវិស័យ ត្រូវតំណាងដោយពណ៌ដូចខាងក្រោម៖
| ប៉ូលជើង | ពណ៌ក្រហម |
| ប៉ូលត្បូង | ពណ៌បៃតង |
ប្រសិនបើអ្នកធ្វើចលនាម្ជុលម៉ាញេទិចដោយសង្កត់លើកូនកណ្តុរដាក់ឲ្យចំម្ជុល ពេលនោះខ្សែដែនម៉ាញេទិចពណ៌ខៀវនឹងលេចចេញដោយកាត់តាមអ័ក្សបណ្តោយនៃម្ជុលត្រីវិស័យ។ ព្រួញពណ៌ខៀវតំណាងឲ្យទិសដៅខ្សែដែនម៉ាញេទិចដែលកំណត់ថាជា ទិសដៅបង្ហាញដោយប៉ូលខាងជើងរបស់ម្ជុលត្រីវិស័យ។ ប្រសិនបើអ្នកដូរទីតាំងមេដែក ដោយប្រើផ្ទាំងតូចពណ៌ក្រហម ទិសដៅនៃខ្សែដែននឹងច្រាសត្រឡប់។ អ្នកអាចលុបខ្សែដែនបាន ដោយចុចលើផ្ទាំងការងារពណ៌ទឹកសមុទ្រដែលមានពាក្យ"លុបខ្សែដែន"។
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/mfbar_kh.htm
© Walter Fendt, April 20, 2001
Last modification: August 18, 2010