ចរន្តអគ្គិសនីបង្កើតឲ្យមានដែនម៉ាញេទិច។ កម្មវិធីនេះបង្ហាញពីពិសោធន៏មួយដែលទាក់ទងទៅនឹង ដែនម៉ាញេទិចនៃខ្សែដែលមានចរន្តអគ្គិសនីរត់ត្រង់។ ចរន្តជាច្រើនឆ្លងកាត់ខ្សែបញ្ឈរពណ៌ផ្ទៃមេឃធំមួយ។ អ្នកអាចបញ្រ្ចាសទិសដៅចរន្ត ដោយចុចលើផ្ទាំងពណ៌ក្រហម។ នៅខាងចុងគោលខ្សែផ្ទៃមេឃទាំងពីរមានប៉ូល ដែលភ្ជាប់អាគុយ ។ ទិសដៅសន្មតនៃចរន្ត មានព្រួញពណ៌ក្រហមជាតំណាង។ ចូរចាំថា បម្លាស់ទីអេឡិចត្រុង(ភាគល្អិតតូចៗពណ៌ខៀវ) មានទិសដៅផ្ទុយពីទិសដៅចរន្តសន្មត!
អ្នកអាចត្រឡប់មុខម្ជុលត្រីវិស័យ (ដោយចុចលើកូនកណ្តុរ ហើយទាញវា)។ វាបង្ហាញពីទិសដៅនៃដែនម៉ាញេទិច (ពណ៌ខៀវ) នៅត្រង់ទីតាំងកំណត់ណាមួយ។ ប៉ូលខាងជើង និងខាងត្បូងនៃម្ជុលត្រីវិស័យ គឺមានលាបពណ៌ក្រហម និងខៀវ។ ឥទ្ធិពលនៃដែនម៉ាញេទិចផែនដី អាចចោលបាននៅក្នុងពិសោធន៏នេះ។
ខ្សែដែនម៉ាញេទិចនៃចរន្តរត់ត្រង់បង្កើតជារង្វង់រួមផ្ចិតជុំវិញអ័ក្សកណ្តាលនៃខ្សែនោះ។ ទិសដៅដែនម៉ាញេទិច ប្រកាន់យកច្បាប់ដៃស្តាំ មានន័យថាមេដៃស្តាំ ចង្អុលតាមទិសដៅនៃចរន្តសន្មត រីឯម្រាមដៃដទៃទៀតក្តាប់ខ្សែផ្ទៃមេឃនោះ។ ម្រាមដៃដែលក្តាប់នោះហើយ ជាទិសដៅដែនម៉ាញេទិចដែលមានចលនាពីស្តាំមកឆ្វេង រឺច្រាសពីនេះ អាស្រ័យទៅតាមមេដៃស្តាំដែលចង្អុលឲ្យស្របតាមទិសដៅចរន្តសន្មត៕
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/mfwire_kh.htm
© Walter Fendt, September 18, 2000
Last modification: August 18, 2010