កម្មវិធីនេះអនុវត្តអំពីការបង្កើតឧបករណ៏ទម្លាក់តាមដានខ្យល់ ដោយវាត្រូវបានប្រើសំរាប់ការពិសោធន៏អំពីបំលាស់ទីសំទុះថេរ។ សំទុះទំនាញមាន 9.81 m/s2 ត្រូវបានសន្មតជាមុន។
ម៉ាសនៃរទេះកង់៤ តំលៃនៃម៉ាសព្យួរ និងមេគុណនៃការកកិត(ជាមួយការកំណត់ច្បាស់លាស់)អាចផ្លាស់ប្តូរបាន។
ចំពោះការវាស់វែង អ្នកត្រូវកែសំរួលចំងាយវាស់ (ចាប់ពីទីតាំងចាប់ផ្តើមរបាភ្លើង LB កំរិតលំអៀង 5 mm) ជាមួយនិងការសង្កត់ប៊ូតុងនៅលើកូនកណ្តុរ ហើយអានរយៈពេល (ការបង្ហាញជាឌីជីថល កំរិតលំអៀង 1 ms)។កំឡុងពេលធ្វើចលនា a ចំនុចក្រហមនៅក្នុងដ្យាក្រាម t-s (រយៈពេល-ការធាក់ចេញ) បង្ហាញនូវរយៈពេលបច្ចុប្បន្ន និងចំងាយគ្របដណ្តប់។នៅពេលដែលការវាស់វែងកាន់តែឆាប់ចប់ តំលៃដែលបានវាស់ទាំងពីរ នឹងមានការកត់សំគាល់នៅលើដ្យាក្រាម។ បន្ទាប់ពីការចុចកូនកណ្តុរលើពាក្យ "ថតទិន្នន័យ" ទិន្នន័យនឹងត្រូវបានចុះបញ្ជី។ ប្រភេទនៃការវាស់វែងជាមូយនឹងផ្ទាំងការងារដូចគ្នាមិនអាចផ្ទុកនូវរង្វាស់ជាង 10 បានឡើយ។
រូបមន្តខាងក្រោម ៖
ការអនុវត្តច្បាប់ទី២ញូតុន:

a ... សំទុះ
m ... ម៉ាសព្យួរ
g ... សំទុះទំនាញ
μ ... មេគុណកកិត
M ... ម៉ាសនៃរទេះកង់៤
បំលាស់ទីដែលមានសំទុះថេរ និងល្បឿនចាប់ផ្តើម 0:

s ... ការធាក់
a ... សំទុះ
t ... រយៈពេល
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/n2law_kh.htm
© Walter Fendt, December 23, 1997
Last modification: August 17, 2010
សូមថ្លែងអំណរគុណជូនចំពោះសាស្រ្តាចារ្យ ថាហា ម្ស៊ូហ្គី Taha Mzoughi (សាកលវិទ្យាល័យរដ្ឋ មីស៊ីស៊ីពី) ចំពោះការបកប្រែអត្ថបទកម្មវិធីនេះ!
*បកប្រែ និងវាយអត្ថបទជាភាសាខ្មែរដោយ : សឿង ប៊ុនណា * កាលបរិច្ឆេទបកប្រែ : កុម្ភៈ ២០១០