ពិសោធន៍នេះ បង្ហាញពីសៀគ្វីលំយោលអេឡិចត្រូម៉ាញេទិចដែលមាន កុងដង់សាទ័រ (កណ្តាល) និង អាំងឌុចទ័រ (ពោលគឺប៊ូប៊ីននៅខាងស្តាំ)។ នៅពេលណាដែលអ្នកសង្កត់ផ្ទាំង "កំណត់សារឡើងវិញ" អាម៉ាតួនៃកុងដង់សារទ័រ នឹងមានបន្ទុកអគ្គិសនី ដែលអាម៉ាតួខាងលើមានបន្ទុកវិជ្ជមាន និងអាម៉ាតួខាងក្រោមមានបន្ទុកអគ្គីសនីអវិជ្ជមាន ។ បន្ទាប់ពីចុចលើពាក្យ "ចាប់ផ្តើម"ដោយប្រើកូនកណ្តុររួចមក កុងតាក់ត្រូវបានកាច់់ទៅកាន់ទីតាំងដទៃទៀត ដើម្បីឲ្យលំយោលចាប់ផ្តើម។ ចំពោះប៊ូតុងដូចគ្នា អ្នកអាចមានលទ្ធភាពបង្អាក់ការពិសោធន៏នេះបានបន្តបន្តាប់។ រូបចលនា នឹងវិលយឺតជាងរូបធម្មតាពី១០ ដង ឬ ១០០ដង អាស្រ័យលើប៊ូតុងដែលបានជ្រើសរើស។ អ្នកអាចកំណត់តម្លៃកាប៉ាស៊ីតេបាន (ចាប់ពី 100 μF ទៅ 1000 μF) អាំងឌុចស្យុងរបស់ប៊ូប៊ីន (ចាប់ពី 1 ទៅ 10 H) និងរេស៊ីស្តង់ (ពី 0 Ω ទៅ 1000 Ω) ព្រមទាំងតម្លៃតង់ស្យុងនៃថ្មពិលដោយប្រើផ្ទាំងការងារទាំងបួន។
ដែនអគ្គីសនីនៃកាប៉ាស៊ីទ័រ(ពណ៌ក្រហម) និងដែនម៉ាញេទិចនៃអាំងឌុចទ័រ(ពណ៌ខៀវ) នឹងបង្ហាញដោយខ្សែដែននៅក្នុងសៀគ្វីអគ្គីសនី។ ដង់ស៊ីតេនៃខ្សែដែនទាំងនេះបង្ហាញពីអានុភាពនៃខ្សែដែនអគ្គិសនីកុងដង់សាទ័រ (ពណ៌ក្រហម) និងដែនម៉ាញេទិចនៃអាំងឌុចទ័រ (ពណ៌ខៀវ) នឹងបង្ហាញដោយខ្សែដែន នៅក្នុងសៀគ្វីអគ្គិសនី។ ដង់ស៊ីតេនៃខ្សែដែនទាំងនេះ បង្ហាញពីអនុភាពនៃខ្សែដែននោះ។ ជាងនេះទៅទៀត អ្នកអាចឃើញសញ្ញាបន្ទុកនៃអាម៉ាតួទាំងពីរ និងព្រួញសម្រាប់ទិសដៅចរន្ត (ទិសដៅសន្មត)។
នៅខាងក្រោមឆ្វេង មានម៉ោងឌីជីថល ដែលបង្ហាញពីរយៈពេលចាប់ផ្តើមវិល នៅខាងក្រោមនោះ អ្នកអាចអានខួបលំយោល។ នៅខាងក្រោមស្តាំ ដ្យាក្រាមមួយក្នុងចំណោមដ្យាក្រាមពីរបានបង្ហាញឲ្យឃើញ ដោយចុចលើប៊ូតុងមួលដែលបានជ្រើសរើស ដែលមាននៅផ្នែកខាងក្រោមនៃផ្ទាំងការងារនោះ។
1. ដ្យាក្រាមដែលបង្ហាញពីតម្លៃតង់ស្យុង U (ពណ៌ខៀវ) និង តម្លៃអាំងតង់ស៊ីតេ I (ពណ៌ក្រហម) ខុសគ្នាអាស្រ័យលើរយៈពេល។
2. ក្រាហ្វិចវែងរៀបរាប់ពីការផ្លាស់ប្តូរថាមពល។
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/osccirc_kh.htm
© Walter Fendt, October 23, 1999
Last modification: August 18, 2010