កម្មវិធីនេះបង្ហាញពីតេលេទស្សន៏បំបែរពន្លឺតារាវិទ្យាងាយមួយ (រូបភាពបញ្ច្រាស) ដែលមានឡង់ទីបំបែរពន្លឺចំនួន ២ ឡង់ទីទី១ហៅថា អុបសិចទីហ្វ (objective) និងឡង់ទី២ហៅថា អាយភីស ឬ អូគុយលែ (ocular)។ កាំពន្លឺដែលជះចេញពីផ្នែកខាងឆ្វេង នៃរូបភាពពិសោធន៏នេះ ចាំងប៉ះទៅលើផ្ទៃអុបសិចទីហ្វ រួចត្រូវបំបែរដោយអុបសិចទីហ្វ និងអាយភីស ហើយបញ្ជូនទៅដល់ភែ្នកមនុស្សដែលកំពុងមើលតាមតេលេទស្សន៏នោះ (នៅខាងស្តាំនៃអាយភីស)។ ចូរចាំថា កាំបន្ទាត់ពណ៌ក្រហមនៃរូបភាពពិសោធន៏នេះ មិនដូចពិតប្រាកដ ទៅនឹងកាំពន្លឺពិតទេ ដែលកាំពន្លឺនេះ ត្រូវបានបំបែរនៅត្រង់ផ្ទៃមុខកាត់ទាំងពីររបស់ឡង់ទី។ ការកំណត់រូបភាពរបស់ឡង់ទីស្តើង សន្មតជាគំលាតប្លង់ស៊ីមេទ្រីវិញ។ ប្រសិនបើចម្ងាយកំនុំអុបសិចទីហ្វ(f1) ធំជាងចម្ងាយកំនុំអាយភីស (f2) តេលេទស្សន៏បំបែរពន្លឺតារាវិទ្យា បង្កើតជារូបភាពបញ្រ្ចាស ហើយរីកធំ។
អ្នកអាចកំណត់ចម្ងាយកំនុំរបស់អុបសិចទីហ្វនិងកែវពង្រីកដាក់ភ្នែកជិតចាប់ពី 0.05 m រហូតដល់ 0.5 m ដោយប្រើផ្ទាំងការងារពណ៌បៃតង (កុំភ្លេចចុចលើប៊ូតុង "Enter"! ។ ជាងនេះទៀត អ្នកអាចដូរទិសដៅកាំពន្លឺដោយទាញកូនកណ្តុរ។ កម្មវិធីនឹងគណនាតម្លៃមុំរវាងកាំពន្លឺ និងអ័ក្សអុបទិច របស់អុបសិចទីហ្វ និងអាយភីស ព្រមទាំងគណនាកម្រិតពង្រីកផងដែរ។ កម្មវិធីនេះមានបង្ហាញឧទាហរណ៏ពីរូបភាពនៃក្រុមតារាឈ្មោះ "ផ្លេអាដស៏" ដែលភ្លឺជាងគេបង្អស់ចំនួន ៦ ដោយមានមើលនឹងភ្នែកទទេ (រូបក្រោមផ្នែកខាងឆ្វេង) និងមើលតាមតេលេទស្សន៏ (រូបក្រោមផ្នែកខាងស្តាំ)។
គេបានកម្រិតពង្រីកនៃតេលេទស្សន៏បំបែរពន្លឺតារាវិទ្យា ដែលមានរូបមន្តកំណត់ (សម្រាប់មុំទំហំតូច) ដូចខាងក្រោម ៖
| v = – f1 / f2 |
v .... កម្រិតពង្រីក
f1 ... ចម្ងាយកំនុំអុបសិចទីហ្វ
f2 ... ចម្ងាយកំនុំអាយភីស
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/refractor_kh.htm
© Walter Fendt, March 8, 2000
Last modification: August 18, 2010