កម្មវិធីនេះបង្ហាញពីកំលាំងដែលបញ្ចេញទៅលើអង្គធាតុ (សន្មតថាមាន ទំហំប៉ុនចំណុច)។ អ្នកអាចកំណត់ដោយឡែកនៃកំលាំងផ្គួបទោលដោយប្រអប់ជ្រើសរើសនៅផ្នែកខាងស្តាំ។ អ្នកអាចមានលទ្ធភាពដូរទំហំ និងទិសនៃកំលាំងទាំងនេះ (ព្រួញពណ៌ខៀវ) ដោយទាញក្បាលព្រួញទៅទីតាំងដែលអ្នកចង់បានជាមួយនឹងការសង្កត់កូនកណ្តុរ។
ប្រសិនបើអ្នកចង់បានកំលាំងសរុបដែលបញ្ចេញទៅលើអង្គធាតុ អ្នកត្រូវបន្តការបន្ថែមវ៉ិចទ័រ។ នៅពេលដែលអ្នកចុចលើបូតុង "ស្វែងរកកំលាំងផ្គួប"កម្មវិធីនឹងបង្ហាញនូវកំលាំងជាព្រួញដែលស្របនឹងកំលាំងចាស់ ហើយបន្ទាប់មកនឹងរកឃើញព្រួញកំលាំងផ្គួប (មានពណ៌ក្រហម)។ ការផ្គុំដែលបានធ្វើរួចអាចលុបបានដោយចុចលើពាក្យ "លុបការសង់"
|
| កម្មវិធីរូបវិទ្យា |
URL: http://www.walter-fendt.de/ph14kh/resultant_kh.htm
© Walter Fendt, February 11, 1998
Last modification: August 17, 2010